អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួល​ជុល​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន​

​កាលពី​ម្សិលមិញ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​សាលា​រាជធានី​បញ្ឈប់​អំពើ​ពុក​រលួយ​ ​ហើយ​ខិតខំ​ធ្វើការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ក្នុង​គោលបំណង​ស្តារ​ទំនុកចិត្ត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មានការ​ថ្នាំងថ្នាក់​យ៉ាង​ខ្លាំង​ជាមួយ​គណបក្សកាន់អំណាច​ ​ដោយ​ពួក​គាត់​បាន​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាលពី​ឆ្នាំ​មុន​។​ ​ថ្លែង​ទៅ​កាន់​មន្ត្រី​ជាង​៤០០​នាក់​រួម​មាន​នគរបាល​និង​កងរាជអាវុធហត្ថ​ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​នៅ​ឯ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ ​លោក​ ​ប៉ា​ ​សុ​ជាតិ​វង្ស​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ស្តីបន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ថា​ ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​គណបក្សកាន់អំណាច​ ជា​ពិសេស​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដោយ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ការ​គាំទ្រ​យ៉ាងច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដែល​ធ្វើ​ឡើង​អំឡុង​ខែកក្កដា​។​​ … ​

ផាន់ អាណា
http://www.cambodiadailykhmer.com/news/11163/