សាលារាជធានី​ភ្នំពេញ​ចង់​បង្កើត​មណ្ឌល​ថ្មីសម្រាប់​ប្រជាជនអត់កន្លែង​ស្នាក់នៅ និង​អ្នកសុំទាន​

ក្រុមមន្ត្រីបាន​​លើកឡើង​កាល​​ពីម្សិល​មិញថា មន្ទីរ​សង្គម​កិច្ច​រាជធានីភ្នំពេញ​បាន​ស្នើ​ឲ្យ​សាលា​រាជធានីភ្នំពេញប្រើ​អគារ​​​មួយ​ក្នុង​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ​​ជា​មណ្ឌលសំចត​បណ្តោះ​​អាសន្ន​ទូទាំង​រាជធានី​​​ថ្មី​មួយ​សម្រាប់​អ្នក​គ្មាន​​ផ្ទះសម្បែងស្នាក់នៅ ​​​និង​​អ្នក​សុំទាន​ រួម​​ទាំង​កុមារ​។ លោក ភី ចន្ថា អនុប្រធាន​មន្ទីរ​សង្គម​កិច្ច​​​បានមាន​​ប្រសាសន៍ថា មណ្ឌលនេះ​​នឹង​ជា​​​ទី​កន្លែង​​​បណ្តោះ​​​អាសន្ន​សម្រាប់​​អ្នក​សុំ​​ទាន ​​​និង​​អ្នក​​គ្មាន​​ផ្ទះ​សម្បែង​​ទាំង​​អស់​​ក្នុង​​កិច្ច​ប្រឹង​ប្រែង​​ដើម្បី​កាត់​​បន្ថយ​​ការ​​សុំ​​ទាន​ និង​ធ្វើ​ឲ្យ​​រាជ​​ធា​នី​ភ្នំពេញកាន់​​តែ​​មា​នភាព​​ទាក់ទាញ។ …

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/12982/