ប្រធានតុលាការក្រុងត្រូវដកពីតំណែង ចំពេលមានការអះអាងថាមានអំពើពុករលួយ
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយថា ប្រធានតុលាការក្រុងភ្នំពេញលោក អាំង មាលតី ត្រូវបានដកចេញពីតំណែងកាលពីល្ងាចថ្ងៃអង្គារ ដោយរង់ចាំការស៊ើបអង្កេតក្នុងរឿងពុករលួយដ៏រាលដាលក្នុងតុលាការនេះ ចាប់តាំងពីលោកបានធ្វើជាប្រធានតុលាការក្នុងរយៈពេលមិនដល់មួយឆ្នាំផង។ សេចក្តីសម្រេចនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ធ្ងន់ៗលើតុលាការដែលបានដោះលែងឪពុកម្តាយរបស់ឧត្តមសេនីយ៍រត់គេចខ្លួន ថោង សារ៉ាត់ ដែលជាប់ចោទពីបទបាញ់សម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា។ …
អេឡិក វិល្លីមមីនស៍, ឃី សុវុឌ្ឍី និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22750/