សភាកោះហៅនាយករដ្ឋមន្ត្រីមកបំភ្លឺរឿង ច្រកដាក់ដាំ
ជារឿងគួរឲ្យចាប់អារម្មណ៍បន្ទាប់ពីសុន្ទរកថារយៈពេល ៥ ម៉ោង នៅក្នុងរដ្ឋសភាកាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានស្នើជាលាយលក្ខណ៍អក្សរដោយតំណាងរាស្រ្តគណបក្សប្រឆាំងឲ្យមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា ទាក់ទងនឹងការចោទថា មានការទន្ទ្រានចូលព្រំដែនកម្ពុជា នៅក្នុង ខេត្តមណ្ឌលគិរី។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចុះទៅព្រំដែន កម្ពុជា-វៀតណាម កាលពីខែមុន ហើយក្រោយពីវិលត្រឡប់មកវិញ លោកបានព្រាងលិខិតមួយផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្នើឲ្យលោក ហ៊ុន សែន មកធ្វើការពន្យល់អំពីស្ថានភាពនៃច្រកត្រួតពិនិត្យព្រំដែន ដាក់ដាំ នៅក្នុង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ …
មាស សុខជា
http://bit.ly/1sOlIWY