លោក ហ៊ុន សែន ផ្ដល់ថវិកា $៨៣ លាន បន្ថែមលើការសាងសង់ និងធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសផ្ដល់ថវិកាសរុបចំនួន ៨៣ លានដុល្លារជួយដល់មន្ទីរពេទ្យកាល់ម៉ែតក្នុងការបន្តការសាងសង់អគារកម្ពស់ ១២ ជាន់ដែលមន្ទីរពេទ្យនេះកំពុងដំណើរការសាងសង់បាន ១៧ ភាគរយលើគម្រោងដែលមានស្រាប់ ៣៩ លាន ៧ សែនដុល្លារ ហើយនឹងធ្វើទំនើបកម្មមន្ទីរពេទ្យនេះឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ។ យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ថវិកាសប្បុរសជនចំនួន ៥៣ លានដុល្លារបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ហើយថវិកា ៣០ លានដុល្លារថែមទៀត សម្រាប់សាងសង់។ …
សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8