លោក​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​កងទ័ព​ការពារ​រដ្ឋធម្មនុញ្ញ​

​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​សហការ​គ្នា​ការពារ​រដ្ឋធម្មនុញ្ញ​និង​ប្រក្រតី​ភាព​នៃ​ស្ថាប័ន​ជាតិ​ និង​យកចិត្តទុកដាក់​ពង្រឹង​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។​ ​ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​នៅ​ក្រសួង​ មហាផ្ទៃ​ កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសើរ​នគរបាល​ជាតិ​ និង​កងកម្លាំងប្រដាប់អាវុធ​ដទៃ​ទៀត​ ដែល​បាន​ការពារ​សន្តិសុខ​ជាតិ​បាន​ល្អ​ ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្រសើរ​។​ ​លោក​ថ្លែង​បន្ត​ថា​ ស្ថានភាព​នយោបាយ​ និង​បញ្ហា​ដទៃៗ​ ក្នុង​ឆ្នាំ​ ២០១៣​ ត្រូវ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​ក្រោម​ការ​ចូលរួម​ពី​នគរបាល​ជាតិ​ និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ប៉ុន្តែ​រដ្ឋាភិបាល​នៅ​ជួប​បញ្ហា​មួយ​ចំនួន​ដោយសារ​បាតុកម្ម​របស់​គណបក្សប្រឆាំង​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​ នឹង​លទ្ធផល​បោះ​ឆ្នោត​។​​ …

មាស​ សុខជា
http://www.postkhmer.com/national/1-national-news/110974-2014-02-21-03-28-46