​នាយក​រដ្ឋមន្ត្រី​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (Blockchain)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជួប​គណៈប្រតិភូ​ជប៉ុន​នៅ​វិមាន​សន្តិភាព​ ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ពិសេស​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (blockchain)​។​ នៅ​ព្រឹក​ថ្ងៃ​ដដែល​ លោក​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ លោក​ យ៉ា​ម៉ា​ម៉ូ​តុ​ កូ​ហ្សូ​ (YAMAMOTO​ KOZO)​ សមាជិក​សភា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ស្តារ​នីតិសម្បទា​ថ្នាក់​តំបន់​ ហើយ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​ ជា​ពិសេស​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (blockchain)​ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​រាជធានី​ភ្នំពេញ​។​ …​

បែន សុខហ៊ាន
https://www.khmertimeskh.com/50680516/pm-seeks-japans-help-in-developing-blockchain-tech