នាយក​រដ្ឋមន្ត្រី​ថា នឹង​រក​ទីផ្សារ​បន្ថែម​​​ដើម្បី​នាំ​ចេញ​អង្ករ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​នឹង​ស្វែងរក​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន​​សម្រាប់​ផលិតផល​កសិកម្ម​​កម្ពុជា ​ពិសេស​អង្ករ​ ដោយ​លោក​អះអាង​ថា​ កម្ពុជា​មិន​អាច​​ពឹង​ផ្អែក​តែ​ទីផ្សារ​មួយ​នោះ​ទេ​។​ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​ឆ្នាំ ​២០១៨​​-២០១៩​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​បាន​ឲ្យ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន ​ខណៈ​កម្ពុជា​អាច​ផលិត​ស្រូវ​​លើស​រហូត​ជិត​ ៦ ​លាន​តោន ​ដែល​អាច​កែច្នៃ​ជា​អង្ករ​បាន​ជិត ​៤ ​លាន​តោន​។​ …

ហ៊ឹន ពិសី
https://bit.ly/2CjI6Ci