នាយក​រដ្ឋ​មន្ត្រី ថា​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​មិន​លើស​ពី ២ ម៉ោង

បញ្ហា​យូរ​អង្វែង​ស្តីពី​ការងារ​បន្ថែម​ម៉ោង​ជ្រុល​ហួស​ហេតុ ដែល​កម្មករ​រោងចក្រ​កាត់​ដេរ ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​សុន្ទរកថា​មួយ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កាលពី​ម្សិលមិញ។ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​កោះ​ពេជ្រ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អំពាវនាវ​ដល់​រោងចក្រ​នានា​នៅ​ក្នុង​វិស័យ​កាត់ដេរនិង​ស្បែក​ជើង​កម្ពុជា ឲ្យ​អនុញ្ញាត​កម្មករ​ធ្វើ​ការ​បន្ថែម​ម៉ោង​តែ ២ ម៉ោង​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ អនុលោម​តាម​ច្បាប់​ការងារ។ …

មុំ គន្ធា និង Sean Teehan
http://bit.ly/1BjMH2L