នាយករដ្ឋមន្ត្រី ថាកម្មករធ្វើការថែមម៉ោងមិនលើសពី ២ ម៉ោង
បញ្ហាយូរអង្វែងស្តីពីការងារបន្ថែមម៉ោងជ្រុលហួសហេតុ ដែលកម្មកររោងចក្រកាត់ដេរ ត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុន្ទរកថាមួយ នៅក្នុងពិធីចែកសញ្ញាបត្រកាលពីម្សិលមិញ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់រោងចក្រនានានៅក្នុងវិស័យកាត់ដេរនិងស្បែកជើងកម្ពុជា ឲ្យអនុញ្ញាតកម្មករធ្វើការបន្ថែមម៉ោងតែ ២ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ អនុលោមតាមច្បាប់ការងារ។ …
មុំ គន្ធា និង Sean Teehan
http://bit.ly/1BjMH2L