នាយករដ្ឋមន្ត្រី​ប្រាប់​ឱ្យ​រាជបណ្ឌិត្យសភា រឹតបន្តឹង​បេក្ខជន​បណ្ឌិត​ ព្រោះ​មាន​ចំនួន​ច្រើនពេក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រាជបណ្ឌិត្យ​សភាកម្ពុជា​រឹតបន្តឹង​បេក្ខជន​បណ្ឌិត ព្រោះ​លោក​ហាក់​ដូចជា​មាន​កង្វល់​ទៅលើ​ចំនួន​បេក្ខជន​បណ្ឌិត​នេះ​ច្រើន​ហួសពេក ដោយ​លោក​ថ្លែង​ថា ប្រសិន​បើ​រាជបណ្ឌិត្យសភា​មាន​ចំនួន​បណ្ឌិត​ដែល​កំពុង​សិក្សា​បូក​នឹង​ចំនួន​បណ្ឌិត​ដែល​បាន​បញ្ចប់​ការសិក្សា​រួចហើយ ធ្វើឱ្យ​បណ្ឌិត​ដែល​ចេញពី​រាជបណ្ឌិត្យ​សភា​មាន​ចំនួន​ឡើងដល់​ជាង​ ៦០០ ​នាក់​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រទេវី និង​ខួប​​ ២០ ​ឆ្នាំ​ នៃ​ការបង្កើត​រាជបណ្ឌិត្យសភា​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​​ ហ៊ុន សែន បញ្ជាក់ថា​៖ «​បណ្ឌិត​ច្រើនពេក​ហើយ​! អ៊ីចឹង​ចំណុច​នេះ​ក៏​ជា​ចំណុច​ដែល​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​ដែល​ខ្ញុំ​និយាយ​កាលពី​ពេលមុន​ថា តើ​អ្នក​ណែនាំ​និក្ខេបទ​នោះ​ក្នុង​ម្នាក់​ទទួល​និស្សិត​ប៉ុន្មាន​?»​។ …

រី សុចាន់
https://bit.ly/37lWzeS