អង្គភាពរដ្ឋាករទឹកស្អាតប៉ោយប៉ែតផលិតទឹក ២ ម៉ឺនម៉ែត្រគុបបន្ថែមក្នុងមួយថ្ងៃ
អង្គភាពរដ្ឋាករទឹកស្អាតក្រុមហ៊ុន អានកូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងរៀបចំដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អាងស្តុកទឹក និងអាងចម្រាញ់ទឹកស្អាតបន្ថែមទៀត ដើម្បីពង្រីកសក្ដានុពលក្នុងការផលិតទឹកស្អាត ឲ្យបាន ២ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការអតិថិជននៅទូទាំង ក្រុងប៉ោយប៉ែត្រ។ លោក ប៊ិន យ៉យ នាយកគ្រប់គ្រងអង្គភាពរដ្ឋាករទឹកស្អាតរបស់ក្រុមហ៊ុន អានកូ ប្រចាំ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការរៀបចំដំឡើងប្រព័ន្ធផ្គត់ផ្គង់នេះបានធ្វើឡើងភ្លាមៗ ស្របពេលដែលលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្មបានចុះពិនិត្យផ្ទាល់ដល់ស្ថានីយផលិតទឹកស្អាតរបស់ក្រុមហ៊ុន អានកូ ប៉ោយប៉ែត កាលពីថ្ងៃ ទី០១ ខែមិថុនា កន្លងមកនេះ និងបានជំរុញឲ្យអង្គភាពរដ្ឋាករទឹក ប៉ោយប៉ែត ស្វែងរកប្រភពទឹកបន្ថែមទៀត ដើម្បីពង្រីកបណ្តាញសេវា ទៅកាន់តំបន់ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់។ …
ឃុតសុភចរិយា
http://bit.ly/1kDGK6Z