អង្គភាព​រដ្ឋាករ​ទឹក​ស្អាត​ប៉ោយប៉ែត​ផលិត​ទឹក ២ ម៉ឺន​ម៉ែត្រ​គុប​បន្ថែម​ក្នុង​មួយ​ថ្ងៃ

អង្គភាព​រដ្ឋាករ​ទឹក​ស្អាត​ក្រុមហ៊ុន អានកូ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​រៀបចំ​ដំឡើង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត អាង​ស្តុក​ទឹក និង​អាង​ចម្រាញ់​ទឹក​ស្អាត​បន្ថែម​ទៀត ដើម្បី​ពង្រីក​សក្ដានុពល​ក្នុង​ការ​ផលិត​ទឹក​ស្អាត ឲ្យ​បាន ២ ម៉ឺន​ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បំពេញ​តម្រូវ​ការ​អតិថិជន​នៅ​ទូទាំង ក្រុង​ប៉ោយប៉ែត្រ។ លោក ប៊ិន យ៉យ នាយក​គ្រប់​គ្រង​អង្គភាព​រដ្ឋាករទឹក​ស្អាត​របស់​ក្រុមហ៊ុន អានកូ ប្រចាំ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ដំឡើង​ប្រព័ន្ធ​ផ្គត់​ផ្គង់​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ ស្រប​ពេល​ដែល​លោក ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន អានកូ ប៉ោយប៉ែត កាល​ពី​ថ្ងៃ ទី​០១ ខែ​មិថុនា កន្លង​មក​នេះ និង​បាន​ជំរុញ​ឲ្យ​អង្គភាព​រដ្ឋាករ​ទឹក ប៉ោយប៉ែត ស្វែង​រក​ប្រភព​ទឹក​បន្ថែម​ទៀត ដើម្បី​ពង្រីក​បណ្តាញ​សេវា ទៅ​កាន់​តំបន់​ដែល​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។​ ...

ឃុតសុភចរិយា
http://bit.ly/1kDGK6Z