ជប៉ុន​ វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ប៉ោយ​ប៉ែ​ត​

វិនិយោគិន​ជប៉ុន​បាន​រួម​គ្នា​វិនិយោគ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ក្នុង​ទឹកប្រាក់​ ៥៦​ លាន​ដុ​លា្ល​រអា​មេ​រិ​ក​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​ ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ ដើម្បី​ចាប់​យក​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​ផលិតកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ ថៃ​ កំពុង​ពិចារណា​ពី​ការ​រក​ទីតាំង​ថ្មី​នៅ​ កម្ពុជា​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ហានិភ័យ​ក្នុង​ការ​វិនិយោគ​។​ លោក​ ឈួ​រ​ វិចិត្រ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ SANCO​ Investment​ Group​ ជា​ក្រុមហ៊ុន​មួយ​កើត​ចេញពី​ការ​វិនិយោគ​រួម​នេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ចន្ទ​ ថា​ ដោយ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ ថៃ​ ដូច​ជា​ទឹកជំនន់​ធំ​ បញ្ហា​នយោបាយ​មាន​រយៈពេល​វែង​ និង​ទី​៣​ ពួក​គេ​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ ហើយ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ដែល​ជា​បញ្ហា​សម្រាប់​វិនិយោគិន​។​ ​លោក​និយាយ​ថា​ ក្រុមហ៊ុន​ SANCO​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១២​ ដែល​ជាដំបូង​ពួក​គេ​គ្រាន់តែ​សាងសង់​រោងចក្រ​សម្រាប់​ជួល​ ហើយ​នៅ​ពេល​នេះ​ រោងចក្រ​ ជប៉ុន​ មួយ​បាន​បើក​ដំណើរការ​នៅ​ទីនោះ​ពួក​គេ​ផលិត​សម្ភារ​កុំព្យូទ័រ​ ហើយ​កាលពី​អំឡុង​ខែ​ តុលា​ ឆ្នាំ​ ២០១៣​ ក្រុមហ៊ុន​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មា​នទី​តាំងនៅ​សង្កាត់​ ផ្សារ​កណ្ដាល​ ខណ្ឌ​ ផ្សារ​កណ្ដាល​ របស់​ក្រុង​ ប៉ោយ​ប៉ែ​ត​ មាន​ចម្ងាយ​ប្រហែល​ ៥​ គីឡូម៉ែត្រ​ពី​ព្រំដែន​ និង​មាន​ចម្ងាយ​ ១,៥​ គីឡូម៉ែត្រ​ពី​សាលាក្រុង​ ប៉ោយ​ប៉ែ​ត​។​ …

ម៉ៃ គុណមករា
http://postkhmer.com/business/business/109821-2014-01-28-05-08-21