ជប៉ុន វិនិយោគតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត
វិនិយោគិនជប៉ុនបានរួមគ្នាវិនិយោគជាមួយវិនិយោគិនក្នុងស្រុកក្នុងទឹកប្រាក់ ៥៦ លានដុលា្លរអាមេរិកដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្រុង ប៉ោយប៉ែត ក្នុងខេត្ត បន្ទាយមានជ័យ ដើម្បីចាប់យកអត្ថប្រយោជន៍ពីក្រុមហ៊ុនផលិតកម្មជាច្រើននៅក្នុងប្រទេស ថៃ កំពុងពិចារណាពីការរកទីតាំងថ្មីនៅ កម្ពុជា ដើម្បីគេចឲ្យផុតពីហានិភ័យក្នុងការវិនិយោគ។ លោក ឈួរ វិចិត្រ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SANCO Investment Group ជាក្រុមហ៊ុនមួយកើតចេញពីការវិនិយោគរួមនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទ ថា ដោយមានបញ្ហាមួយចំនួននៅក្នុងប្រទេស ថៃ ដូចជាទឹកជំនន់ធំ បញ្ហានយោបាយមានរយៈពេលវែង និងទី៣ ពួកគេកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ហើយមានតម្លៃពលកម្មខ្ពស់ដែលជាបញ្ហាសម្រាប់វិនិយោគិន។ លោកនិយាយថា ក្រុមហ៊ុន SANCO ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ ដែលជាដំបូងពួកគេគ្រាន់តែសាងសង់រោងចក្រសម្រាប់ជួល ហើយនៅពេលនេះ រោងចក្រ ជប៉ុន មួយបានបើកដំណើរការនៅទីនោះពួកគេផលិតសម្ភារកុំព្យូទ័រ ហើយកាលពីអំឡុងខែ តុលា ឆ្នាំ ២០១៣ ក្រុមហ៊ុនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានទីតាំងនៅសង្កាត់ ផ្សារកណ្ដាល ខណ្ឌ ផ្សារកណ្ដាល របស់ក្រុង ប៉ោយប៉ែត មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីព្រំដែន និងមានចម្ងាយ ១,៥ គីឡូម៉ែត្រពីសាលាក្រុង ប៉ោយប៉ែត។ …
ម៉ៃ គុណមករា
http://postkhmer.com/business/business/109821-2014-01-28-05-08-21