នគរបាលរឹបអូសឈើសម្រាប់សាងសង់ការិយាល័យមេបញ្ជាការកងអនុសេនាតូច
កាលពីថ្ងៃអង្គារ នគរបាលខេត្តកណ្ដាលបានរឹបអូសឈើមួយចំនួនធំ រួមទាំងឈើគ្រញូងដ៏មានតម្លៃជាច្រើនដុំផងដែរ ដែលត្រូវបានទាហានដឹកដោយខុសច្បាប់មកកាន់រាជធានីភ្នំពេញដើម្បីយក មកសាងសង់ការិយាល័យមេបញ្ជាការកងអនុសេនាតូច។ មេបញ្ជាការរូបនេះបានស្នើទៅលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទដើម្បីសុំប្រាក់មកបង់ពិន័យឲ្យ រដ្ឋបាលព្រៃឈើ ប៉ុន្តែឧត្ដមសេនីយ៍រូបនេះបានបដិសេធមិនជួយទេ។ …