នគរបាលការពារព្រំដែនរារាំងកសិករថៃមិនឲ្យចូលភ្ជួរស្រែក្នុងដីខ្មែរ
មន្ត្រីខេត្តបន្ទាយមានជ័យបាននិយាយថា កសិករថៃមួយក្រុមបានព្យាយាមម្ដងទៀតដើម្បីភ្ជួរដីស្រែចូលក្នុងទឹកដីកម្ពុជារាប់រយម៉ែត្រកាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបាននគរបាលព្រំដែនបញ្ជូនត្រឡប់ទៅវិញ។ លោក ប្រាក់ សារ៉ាត់ អនុប្រធានអង្គភាពនគរបាលការពារព្រំដែនលេខ៩១១ បាននិយាយថា កសិករទាំងនោះបានបើកត្រាក់ទ័រ១០គ្រឿង ចូលមកក្នុងស្រុកអូរជ្រៅប្រហែល៣០០ម៉ែត្រ និងបានភ្ជួរដីស្រែប្រហែល១០ហិកតាដើម្បីធ្វើស្រូវមុនពេលអង្គភាពរបស់លោកទៅដល់ និងបានបញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើុយ។ …