ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទូចឲ្យកម្ពុជាពង្រឹងនយោបាយថាមពល
ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃអង្គារនេះបានចេញរបាយការណ៍រួមគ្នាមួយដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឱកាសវិនិយោគថ្មី តាមរយៈការលើកកម្ពស់ដល់ភាពជឿជាក់លើការផ្គត់ផ្គង់អគ្គិសនី ការកែទម្រង់រចនាសម្ព័ន្ធ ចាយវាយធនធានហិរញ្ញវត្ថុមានលក្ខណៈផ្លូវការ និងការកសាងពលករជំនាញ។ … យោងតាមរបាយការណ៍វាយតម្លៃវិនិយោគឆ្នាំ២០១៤របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះបានបង្ហាញថា ការផ្គត់ផ្គង់អគ្គិសនី ការចាយវាយធនធានហិរញ្ញវត្ថុ និងបញ្ហាកសាងពលករជំនាញបានបង្កនូវការលំបាកធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគទុនថ្មីៗ។ …