សាលាដំបូងខេត្តព្រះសីហនុបណ្ដេញអ្នកភូមិចេញពីដីមានវិវាទ
មន្ត្រីនិងសកម្មជនការពារសិទ្ធិមនុស្សបានឲ្យដឹងថា កាលពីម្សិលមិញ កម្មករបានចុះរុះរើផ្ទះចំនួន៦២ខ្នងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានបណ្ដេញអ្នកភូមិប្រហែល៧០គ្រួសារ បន្ទាប់ពីសាលាដំបូងខេត្តបានសម្រេចអនុវត្តសាលក្រមដែលបានចេញ ជាយូរមកហើយនិងដែលបានចាត់ទុកគ្រួសារទាំងនេះថា បានរស់នៅលើដីរបស់ខ្លួនដោយខុសច្បាប់នោះ។ …