អាជ្ញាធរស្នើពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានដីជម្លោះ ដោយរង់ចាំដំណោះស្រាយតាមគោលការណ៍នៃទំហំផលប៉ះពាល់ជាក់ស្តែង
អាជ្ញាធរខេត្តព្រះវិហារ ស្នើឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាប់ទន្ទ្រានលើដីមានជម្លោះក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ដើម្បីរង់ចាំដំណោះស្រាយដែលអាជ្ញាធរថា នឹងផ្តល់សំណងជូនតាមគោលនយោបាយឆ្វៀលស្បែកខ្លា របស់រដ្ឋាភិបាល ដោយផ្តល់ជូនតាមទំហំនៃផលប៉ះពាល់ជាក់ស្តែងរបស់ពលរដ្ឋ។ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា អាជ្ញាធរពាក់ព័ន្ធ និងភាគីក្រុមហ៊ុនមេត្រីភាព ធ្លាប់ព្រមព្រៀងជាមួយពលរដ្ឋជាង ៣០០ គ្រួសារ ក្នុងការដោះស្រាយតាមគោលនយោបាយជូនពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដីទាំងនោះ។ …
ឡុង គីមម៉ារីតា
https://bit.ly/2WKlq6M