អាជ្ញាធរ​ស្នើ​ពលរដ្ឋប​ញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​ជម្លោះ ដោយ​រង់ចាំ​ដំណោះ​ស្រាយ​តាម​គោល​ការណ៍​នៃ​ទំហំ​ផល​ប៉ះពាល់​ជាក់ស្តែង

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​លើដី​មាន​ជម្លោះ​ក្នុងភូមិ​អន្ទិល ​ឃុំយាង ​ស្រុក​ជាំ​ក្សាន្ត ​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ដែល​អាជ្ញាធរ​ថា នឹង​ផ្តល់សំណងជូន​តាម​គោល​នយោបាយ​ឆ្វៀ​ល​ស្បែក​ខ្លា ​របស់​រដ្ឋាភិបាល​ ដោយ​ផ្តល់ជូន​តាម​ទំហំ​​នៃ​ផលប៉ះពាល់​ជាក់ស្តែង​របស់​ពលរដ្ឋ។ អភិបាល​ខេត្ត​ព្រះវិហារ​ លោក​ អ៊ុន ចាន់​ដា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ ​និង​ភាគី​ក្រុមហ៊ុន​មេត្រីភាព​ ធ្លាប់​ព្រម​ព្រៀង​ជាមួយ​ពលរដ្ឋ​ជាង​ ៣០០ គ្រួសារ ​ក្នុងការ​ដោះស្រាយ​តាម​គោល​នយោបាយ​ជូន​ពលរដ្ឋ ​ដែល​កំពុង​អាស្រ័យផល​លើដី​ទាំងនោះ។ …

ឡុង គីមម៉ារីតា
https://bit.ly/2WKlq6M