ភាពយន្តឯកសារបណ្តាញសហគមន៍ព្រៃឡង់ បានឈ្នះពានរង្វាន់ចំនួន ២
ខ្សែភាពយន្តឯកសាររបស់បណ្តាញសហគមន៍ព្រៃឡង់មួយ ដែលមានចំណងជើងថា «Cambodia Burning» បានឈ្នះពានរង្វាន់ចំនួន ២ គឺ «Earth Photo 2020» និង «Drone Photo 2020» ពីមជ្ឈមណ្ឌលឯកសារភាពយន្ត Pulitzer Center នៃសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសហគមន៍ព្រៃឡង់។
ខ្សែភាពយន្តនេះត្រូវបានផលិតករខ្សែភាពយន្តឯកសារជនជាតិអង់គ្លេសម្នាក់ គឺលោក Sean Gallagher បានចុះថត និងផលិតឡើងកាលពីដើមឆ្នាំ ២០២០ ក្នុងគ្រាដែលគាត់បានចុះធ្វើការសិក្សាស្រាវជ្រាវ និងកត់ត្រាអំពីវិបត្តិអាកាសធាតុ និងបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ហើយបានពិនិត្យឃើញសកម្មភាពនៃការកាប់ និងដុតរុករានព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ …
ឃុត សុភចរិយា
https://bit.ly/34VMOFe