គម្រោងបណ្តុះបណ្តាលជនអនាថានៅតែមិនច្បាស់លាស់
បន្ទាប់ពីការបោសសម្អាតជនអនាថា និងក្មេងៗដែលរស់នៅតាមផ្លូវ កាលសប្តាហ៍មុន ដែលក្មេងៗខ្លះមានអាយុ ៧ ឆ្នាំត្រូវបានចាប់ដាក់ឡានយកទៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ជាកន្លែងដែលល្បីខាងរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាមសាក្សីផ្ទាល់ភ្នែកបុគ្គលិកមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនិងក្រុមមនុស្សដែលត្រូវបានចាប់។ ឈរនៅជិតទ្វារចូលក្នុងមជ្ឈមណ្ឌលនេះ ដែលស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃពុធ បុគ្គលិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ឡានចំនួនបីគ្រឿង បានដឹកអ្នកសុំទានអ្នកលក់ផ្កាតាមផ្លូវនិងមនុស្សគ្មានផ្ទះសម្បែង និងក្មេងៗអនាថាយកមកដាក់ចូលមជ្ឈមណ្ឌលនេះដោយមិនបានប្រាប់ព័ត៌មានជាមុនទេ។ បុគ្គលិករូបនេះបន្តថា៖ «ពួកគេភាគច្រើនបំផុតមិនចង់រស់នៅទីនេះទេ។ វាឆ្ងាយពីទីក្រុងដូច្នេះពួកគេចង់ត្រឡប់ទៅ ភ្នំពេញ វិញដើម្បីរកប្រាក់»។ បើតាមប្រភពដដែលនេះបានឲ្យដឹងថា មនុស្សទាំងអស់ ៥២ នាក់ដែលត្រូវបានចាប់ខ្លួនទាំងនោះមានអាយុចាប់ពី ៧ ឆ្នាំរហូតដល់ ៦០ ឆ្នាំ។ …
Alice Cuddy និង សែន ដាវីត
http://bit.ly/1ql7YAi