អ្នកភូមិ​បន្ត​ការ​តវ៉ា​ តែ​ក្រុម​ហ៊ុន​នៅ​បន្ត​លុប​បឹងដដែល

កាលពី​ម្សិលមិញ អ្នកភូមិ​ជាង​៣០០​នាក់​ដែល​រស់​នៅ​ជុំវិញ​បឹង​សំរោង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ក្រុង​ភ្នំពេញ​ បាន​តវ៉ា​បីថ្ងៃ​ជាប់ៗ​គ្នាប្រឆាំង​ក្រុម​ហ៊ុន​ឯកជន​មួយ​ ដែលពួកគេ​និយាយ​ថា បាន​និង​កំពុង​បូម​ខ្សាច់​លុប​បឹង​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​របរ​រក​ស៊ី​របស់​កសិករ​ និង​ប្រជា​នេសាទ​មូលដ្ឋាន​។ ការ​តវ៉ា​នេះ​បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ខណៈ​ដែល​អ្នក​ភូមិ​មក​ពី​សង្កាត់​សំរោង និង​សង្កាត់​ព្រែកព្នៅ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ឲ្យ​បញ្ឈប់​ក្រុម​ហ៊ុន​ ឡាយ​ ងី ខូ អិលធីឌី (Lay Ngy Co. Ltd.) កុំឲ្យ​បូម​ខ្សាច់​ដែល​ក្រុម​ហ៊ុន​បាននិង​កំពុង​បូម​ពី​ទន្លេ​សាប​ចូល​បឹង​ទំហំ​៣៣៦ហិកតា​ ដែល​ត្រូវ​បាន​គេ​ទុក​ជា​តំបន់​អភិរក្ស​កាល​ពី​ឆ្នាំ​២០០៨​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16792/