សម រង្ស៊ី ចេញទៅក្រៅប្រទេសពេលស្ថានការណ៍កំពុងឡើងកម្តៅ
នៅពេលស្ថានការណ៍នយោបាយកម្ពុជាកំពុងឡើងកម្តៅមេដឹកនាំគណបក្ស ប្រឆាំងលោក សម រង្ស៊ី បានចាកចេញទៅបរទេសឯលោក កឹម សុខា ត្រូវនៅចុះជួបប្រជាជនតាមបណ្តាខេត្ត។ ខណៈមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនឹងទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វីស សប្តាហ៍ក្រោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលចាកចេញពីម្សិលមិញក៏ថាទៅចូលរួមកិច្ចប្រជុំនេះដែរ។ ប៉ុន្តែ លោក ម៉ក់ សម្បតិ្ត ជាអនុប្រធានគណៈកម្មាធិការសិទិ្ធមនុស្សរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំប្រតិភូរដ្ឋាភិបាល ៥នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំនេះ បានចំអកឲ្យលោក សម រង្ស៊ី ដែលថា ទៅបានត្រឹមនៅខាងក្រៅកិច្ចប្រជុំប៉ុណ្ណោះ។ …
មាស សុខជា
http://postkhmer.com/national/1-national-news/109685-2014-01-24-03-33-05