សង្គ្រោះ​ជាតិ​ថា ​ការ​ចាប់​សកម្មជន​ដាក់​គុក​ធ្វើឲ្យ​តានតឹង​នយោបាយ

គណបក្ស​សង្គ្រោះជាតិ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ខណៈ​ដែល​សកម្មជន​របស់​ខ្លួន​ចំនួន ១១ នាក់​ត្រូវ​បាន​កាត់​​ឲ្យ​ជាប់​ទោស​ហើយ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ដោយ​ថា​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​នានា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ទាំងនេះ​វិញ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ចេញ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​កត់​សម្គាល់​ពី​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​​ប្រជាជន​ និង​គណបក្ស​សង្គ្រោះជាតិ​ថ្ងៃ​ទី​ ២២ កក្កដា ឆ្នាំ​មុន​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាពិសេស​ដើម្បី​បញ្ចប់​ភាព​តានតឹង​​នយោបាយ​​នៅ​កម្ពុជា​។ …

 

មាស សុខជា
http://bit.ly/1HKzOin