ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ អញ្ជើញ​​​លោក កឹម សុខា ត្រឡប់​​​មក​​​កាន់​​​​​​គណបក្ស​​​​​​ហ្វុ៊នសិុនបិុច​​​វិញ​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​វិញ​​​មុន​​​ពេល​​​ព្រះ​​​អង្គ​​​បាន​​​ដាស់​​​តឿន​​​​​​ដល់​​​ស្ត្រី​​​នានា​​​កុំ​​​ឲ្យ​​​ជឿ​​​ជាក់​​​ព្រះ​​​អង្គ​​​​​​ ព្រោះ​​​ថា​​​អាច​​​មាន​​​​​​គ្រោះ​​​ថ្នាក់​​​ដោយសារ​​​តែ​​​ព្រះ​​​អង្គ​​​។ ពេល​​​មាន​​​បន្ទូល​​​អំឡុង​​​ពិធី​​​ជួប​​​ជុំ​​​ដ៏​​​ពិសេស​​​មួយ​​​របស់​​​អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​ហ្វុ៊នសិុនបិុច​​​នៅ​​​បរិវេណ​​​ប៊ីឡាញ​​​ក្នុង​​​រាជ​​​ធានី​​ភ្នំពេញ ដែល​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ពី​​​ការ​​​វិល​​​ត្រឡប់​​​​​​របស់​​​ព្រះ​​​អង្គ​​​ទៅ​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​រាជា​​​និយម​​​វិញ​​​ក្នុង​​​ពេល​​​ឆាប់ ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​ បាន​​​​​​បដិសេធ​​​ថា ការវិល​​​ត្រឡប់​​​របស់​​​ព្រះ​​​អង្គ​​​មិន​​​​​​មែន​​​មាន​​​បំណង​​​បំបែក​​​សំឡេង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​។​ …

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/21845/