មន្ត្រី​ឧទ្យានុរក្ស​បាន​រើ​អន្ទាក់​ជាង​ ២០០ ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​អារ៉ែង

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance Cambodia) ​បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​មុន មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ដកហូត​អន្ទាក់​ដាក់​សត្វព្រៃ​ចំនួន​ជាង​​ ២០០ ​អន្ទាក់​នៅក្នុង​តំបន់​អារ៉ែង​។ មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​បាន​លើកឡើង​ថា ជ្រូកព្រៃ​គឺជា​សត្វ​រងគ្រោះ​ច្រើន​ជាងគេ ដោយសារ​អន្ទាក់​ទាំងនោះ​។ ទំព័រ​ហ្វេសប៊ុក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៧ ​មករា​បាន​ឲ្យ​ដឹងថា​៖ «​កាលពី​សប្ដាហ៍​កន្លងទៅ មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អារ៉ែង​បាន​រុះរើ និង​ដកហូត​អន្ទាក់​បាន​ចំនួន​ ២៦៦ អន្ទាក់​។ អន្ទាក់​គឺជា​គ្រោះមហន្តរាយ​ដ៏ធំ​មួយ​សម្រាប់​សត្វព្រៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។ …

ខន សាវិ
https://bit.ly/2FH973W