ធនាគារ​អភិវឌ្ឍន៍​ជនបទ​ត្រៀម​ប្រាក់ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល​ស្រូវស្រាល​នេះ​។ ការផ្តល់​ទុន​បន្ថែម ៥០ លាន​ដុល្លារ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់ទុន ២០០ លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ​។ …

ធូ វិរៈ
https://bit.ly/2P134N2