ទូត​អង់គ្លេស​យក​ចិត្ត​ទុក​ដាក់​រឿង​ជន​ភៀស​ខ្លួន​ម៉ុង​តា​ញ៉ា

ខណៈ​ក្រសួង​មហាផ្ទៃ កំពុង​តែ​ពិនិត្យ​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជន​ភៀស​ខ្លួន​ម៉ុង​តា​ញ៉ា ១០ នាក់​ផ្សេង​ទៀត ឯក​អគ្គ​រាជទូត​ចក្រភព​អង់គេ្លស​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក្នុង​នោះ ក៏​មាន​បញ្ហា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម៉ុង​តា​ញ៉ា ផង​ដែរ។ … លោក ប៊ៀល ឡងហឺស៍ បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ឧត្តម​សេនីយ៍ សុខ ផល អគ្គ​នាយក នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ពុធ។ ក្រៅ​ពី​រឿង​ទិដ្ឋាការ​ប័ណ្ណ​ការងារ បទ​ឧក្រិដ្ឋ​ដែល​កើត​មាន​ឡើង​លើ​ជន​បរទេស​នៅ​កម្ពុជា និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស ទៅ​ថ្ងៃ​អនាគត​នោះ បញ្ហា​ជន​ភៀស​ខ្លួន​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។ នេះ​បើ​យោង​តាម​លោក ស៊ុយ ហ៊ាម​ខេមរា មន្ត្រី​ផ្នែក​នយោបាយ​នៃ​ស្ថានទូត​អង់គ្លេស។ …

ផាក់ ស៊ាងលី
http://bit.ly/1Bby5Mn