ការ​ពិភាក្សា​អំពី​សន្តិសុខ​សង្គម​នៅ​ក្នុង​តំបន់

​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ទ្វេភាគី​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ ដែល​នឹង​ពិភាក្សា​អំពី​បណ្តាញ​សន្តិសុខ​សង្គម​សម្រាប់​កម្មករ​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា​ លោក​នឹង​ជួប​ជាមួយ​សម​ភាគី​របស់​លោក​មក​ពី​ប្រទេស​ឡាវ​ វៀតណាម​ ថៃ​ និង​មី​យ៉ា​ន់​ម៉ា​នៅ​ក្រុង​សៀមរាប​ ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​ការ​បង្កើត​មូលនិធិ​សន្តិសុខ​សង្គម​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​ឆ្នាំ​នេះ​ជា​លើក​ទី​ ៣​ ហើយ​ដែល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថ្នាក់​តំបន់​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ ហើយ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​ លើក​ទី​មួយ​គឺ​នៅ​ប្រទេស​ថៃ​ និង​លើក​ទី​ ២​ នៅ​ប្រទេស​វៀតណាម​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50639646/region-probes-social-security/