រដ្ឋាភិបាល​ប្រគល់​តួនាទី​ចុះបញ្ជី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទៅ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​

កាលពី​ថ្ងៃ​អង្គារ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​បាន​បង្ហាញ​ពី​តួនាទី​របស់​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ដែល​ទើប​បង្កើត​ថ្មី​កាលពី​ចុងឆ្នាំ​ មុន​ ​ដោយ​ប្រកាស​ថា​ ក្រសួង​នេះ​នឹង​មានការ​ទទួលខុសត្រូវ​តែ​មួយ​គត់​គឺ​ការ​ចុះបញ្ជី​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ ​កាលពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ នឹង​ត្រូវ​បំបែក​ជា​ពីរ​ក្រសួង​ ​ដែល​ក្រសួង​មួយទៀត​នោះ​ គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​ ។​ ​លោក​ ចម​ ប្រសិទ្ធ​ ដែល​មក​កាន់​តួនាទី​ជា​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​នោះ​ ត្រូវ​បាន​ផ្ដល់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​ ឧស្សាហកម្ម​ និង​សិប្បកម្ម​។​ លោក​ ចម​ ប្រសិទ្ធ​  ក៏​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ​។​ ​នៅ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៧​ កាលពី​ថ្ងៃ​អង្គារ​ លោក​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ប្រធាន​ក្រុមការងារ​១០​រូប​នៅ​ក្នុង​វេទិកា​នេះ​ឲ្យ​ធ្វើ​សេចក្ដីរាយការណ៍​ និង​លើក​សំណើ​ទៅ​រដ្ឋាភិបាល​សុំ​ឲ្យ​កែសម្រួល​គោលនយោបាយ​។​ …

ហ៊ុល រស្មី និង Alex​ Devine
http://www.cambodiadailykhmer.com/news/11649/