រដ្ឋាភិបាលប្រគល់តួនាទីចុះបញ្ជីសហគ្រាសខ្នាតតូចនិងមធ្យមទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ហាញពីតួនាទីរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលទើបបង្កើតថ្មីកាលពីចុងឆ្នាំ មុន ដោយប្រកាសថា ក្រសួងនេះនឹងមានការទទួលខុសត្រូវតែមួយគត់គឺការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានប្រកាសថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នឹងត្រូវបំបែកជាពីរក្រសួង ដែលក្រសួងមួយទៀតនោះ គឺក្រសួងរ៉ែ និងថាមពល ។ លោក ចម ប្រសិទ្ធ ដែលមកកាន់តួនាទីជាជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនោះ ត្រូវបានផ្ដល់តួនាទីជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។ លោក ចម ប្រសិទ្ធ ក៏ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។ នៅវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៧ កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានអញ្ជើញប្រធានក្រុមការងារ១០រូបនៅក្នុងវេទិកានេះឲ្យធ្វើសេចក្ដីរាយការណ៍ និងលើកសំណើទៅរដ្ឋាភិបាលសុំឲ្យកែសម្រួលគោលនយោបាយ។ …
ហ៊ុល រស្មី និង Alex Devine
http://www.cambodiadailykhmer.com/news/11649/