ការសិក្សាមួយរកឃើញថា ការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារមានតិចតួច
យោងតាមការសិក្សាស្រាវជ្រាវបឋមនៅក្នុងខេត្តចំនួនពីរ បានរកឃើញថា កង្វះការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារ គឺជាកត្តាដែលធ្វើឲ្យស្ត្រីនៅតែបន្តរងការរំលោភបំពាន ហេតុដូច្នេះការចាត់វិធានការបន្ថែម គឺជារឿងចាំបាច់ត្រូវធ្វើ ដើម្បីធានាឲ្យបានថា អ្នកប្រព្រឹត្តអំពើហិង្សានៅក្នុងគ្រួសារ ត្រូវតែទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានធ្វើ។
លោកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកភូមិវិទ្យាមនុស្សនៅសាកលវិទ្យាល័យ Royal Hollowayដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បានចំណាយពេលពីរឆ្នាំ ដើម្បីធ្វើការស្ទង់មតិលើបុរសនិងស្ត្រីដែលមានអាយុលើសពី១៨ឆ្នាំ ចំនួន១.១៧៧នាក់ក្នុងគោលបំណងចង់ដឹងថា តើច្បាប់ស្តីអំពីការទប់ស្កាត់ការប្រើអំពើហិង្សានៅក្នុងគ្រួសារ និងការការពារជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០០៥ អាចទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារបានតាមរបៀបណា។ …
Lauren Crothers
http://www.cambodiadailykhmer.com/news/9640/