ការផ្ដល់សំណងពីការអភិវឌ្ឍទំនប់វារីអគ្គិសនី មានភាពខុសគ្នាខ្លាំង
តាមលទ្ធផលនៃការអង្កេតអង្គការមួយបានរកឃើញថាការអភិវឌ្ឍទំនប់សេសានក្រោម ២ សំណងនៃការចាកចេញដែលទាមទារដោយសហគមន៍ និងសំណងដែលស្នើឡើងដោយក្រុមហ៊ុន និងរាជរដ្ឋាភិបាលមានលក្ខណៈខុសគ្នាខ្លាំងហើយជាង ៩៣ ភាគរយនៃអ្នកភូមិដែលបានធ្វើអង្កេតនៅតែទទូចឲ្យលុបចោលការសាងសង់ទំនប់នេះ។
ការរកឃើញនេះធ្វើឡើងក្នុងរបាយការណ៍អង្កេតគោលនយោបាយសំណង និងតម្លៃទ្រព្យតាមទីផ្សារគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម ២ កម្រាស់ ៥៧ ទំព័រ ចេញផ្សាយកាលពីម្សិលមិញដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ផ្អែកតាមការសិក្សាស្រាវជ្រាវ និងការសម្ភាសស្ទាបស្ទង់មតិចំណោមប្រជាសហគមន៍ ៣៧៨ នាក់ដែលត្រូវបានជ្រើសរើសដោយចោះៗក្នុងភូមិជម្រើស ៩ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឬដោយផ្ទាល់ពីការសាងសង់ទំនប់នេះ។ …
តាំង វីដា
http://bit.ly/1NRcAqS