តំណាង​កម្មករ​ និង​តំណាង​ម្ចាស់​រោង​ចក្រ​ដែល​អគ្គិភ័យ​ឆាបឆេះ​នឹង​ជួប​គ្នា​នៅ​ក្រសួង​ការងារ​

តំណាង​កម្មករ​ និង​ម្ចាស់​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​ខែ​មុន​នឹង​ជួប​គ្នា​នៅ​ក្រសួង​​ការ​ងារ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ព្យាយាម​រក​ដំណោះ​ស្រាយ​បើក​ប្រាក់​ឲ្យ​កម្មករ​ ប៉ុន្តែ​តំណាង​រោងចក្រ​ម្នាក់​បាន​និយាយ​ថា ពួកគេ​នឹង​មិន​ធ្វើ​សេចក្ដី​សម្រេច​ណាមួយ​ទេ រហូត​ដល់​ម្ចាស់​រោងចក្រ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​។ រោងចក្រ​ ចេង សេង របស់​ចិនដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន Kmart ជា​ក្រុម​ហ៊ុន​លក់​រាយ​របស់​អាមេរិក​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​ប្រធាន​ក្រុម​ការ​ងារ​ជន​ជាតិ​ចិន​របស់​រោងចក្រ​នេះ​​បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នោះ និង​ធ្វើ​ឲ្យ​កម្មករ​ប្រហែល​៩០០​នាក់​បាត់​បង់​ការ​ងារ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18293/