តុលាការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំឲ្យ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ចុះពី​​​តំណែង​​​

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ច្រាន​​​​​​ចោល​​​សំណើ​​​របស់​​​អតីត​​​សមា​​​ជីក​​​ពីរ​​​រូប​​​នៃ​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិប​​​តេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (សីុ​​​ខៅ​​​ឌូ) សុំ​​​ឲ្យ​​​បង្ខំ​​​ប្រធាន​​​សហជីព​​​នេះ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​ ខណៈ​​​ពេល​​​លោក​​​កំពុង​​​ត្រូវ​​​គេ​​​សើុប​​​អង្កេត​​​ពី​​​បទ​​​កិប​​​កេង​​​លុយ។ លោក អ៊ុំ វិសាល និង​​​អ្នក​​​ស្រី​​​ រឿន ច័ន្ទ​​​ថន អតីត​​​មន្ត្រី​​​​​​​​​​​​ សីុខៅ​​​ឌូ បាន​​​ប្តឹង​​​លោក អាត់​​ ធន ប្រធាន​​​ស៊ីុខៅឌូ កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​ ដោយ​​​​​​បាន​​​ចោទ​​​រូប​​​គាត់​​​ និង​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ពី​​​រ​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ពី​​​បទ​​​កិប​​​កេង​​​លុយ​​​ជាង​​​៩២.០០០​​​ដុល្លារ ពី​​​ការ​​​ដោះ​​​ស្រាយ​​​មួយ​​​សម្រាប់​​​កម្មករ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​​​រោង​​​ចក្រ។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/17398/