សំណើសុំ​​ឲ្យ​ឥណ្ឌាបញ្ឈប់​សាង​សង់​​ប្រាសាទ ​​ទំនង​ជា​​​មិន​​អាច​ទៅ​រួច ព្រោះ​វា​​មិន​ចម្លង​​តាម​​អង្គ​រ​វត្ត​

កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ បាន​​ជម្រាប​លោក​ ​​​ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​​​​ថា ​កម្ពុជា ​​​ចង់​ឲ្យ​លុប​ចោល​ទាំង​ស្រុង​​​នូវ​គម្រោង​សាងសង់​​ប្រាសាទ​ចម្លង​​​​តាម​រចនាបថ​​ប្រាសាទ​​អង្គរ​វត្ត​នៅ​ក្នុង​ប្រទេស​​​​​នោះ នេះ​បើ​យោង​តាម​​​​លោក ជុំ ស៊ុនរី ​​​​​អ្នក​នាំ​​​​​​​​ពាក្យ​ក្រសួង​​នេះ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​​​​​​យក​ព័ត៌មាន​ បន្ទាប់ពី​ជំនួប​រវាង​​មន្ត្រីទាំងពីរ​​ដើម្បី​ប្រារព្ធ​ថ្ងៃ​​កាន់​មុខ​តំណែង​​ចុង​ក្រោយ​​របស់​លោក ឌីណេស ប៉ាតណាអុីក។ …

អូន ភាព និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/26983/