តម្លៃលំនៅឋានមានកំណើនចន្លោះពី១០ទៅ២០ភាគរយ
អ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកវិនិយោគផ្នែកសំណង់បាននិយាយថា តម្លៃលំនៅឋានមានកំណើនចន្លោះពី១០ទៅ២០ភាគរយក្នុងឆ្នាំ២០១៤នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣កន្លងមក។ លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានឲ្យដឹងថា តាមព័ត៌មានដែលលោកទទួលបាន គឺការលក់លំនៅឋានក្នុងបុរីនានាពេលនេះកំពុងមានដំណើរការល្អ។ បច្ចុប្បន្នអ្នកទិញលំនៅឋានភាគច្រើនគឺទុកសម្រាប់រស់នៅ ខណៈការទិញទុកលក់យកចំណេញមិនសូវមាននោះទេ។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានប្រជាជនវ័យអាយុក្រោម៣៥ឆ្នាំប្រហែល៩ លាននាក់ ហេតុនេះតម្រូវការផ្ទះសម្បែងនឹងមានការកើនឡើងបន្ថែមទៀត ខណៈពួកគេសុទ្ធតែត្រូវរៀបចំគ្រួសារ និងត្រូវការលំនៅឋាន។ ម៉្យាងទៀតបើពួកគេរង់ចាំយូរតទៅទៀតនោះ ពួកគេមិនអាចទិញផ្ទះបានទេ ព្រោះតម្លៃលំនៅឋានមានកំណើនពី១០ទៅ២០ភាគរយជារៀងរាល់ឆ្នាំ។ …
ស៊ីវ ម៉េង
http://www.postkhmer.com/post-property/property-price/112448-2014-03-26-06-04-04