ការចំណាយសម្រាប់បុណ្យចូលឆ្នាំចិនកើនឡើង
ការចាយវាយរបស់ប្រជាជននៅភ្នំពេញក្នុងពិធីបុណ្យចូលឆ្នាំចិន ២០១៥ នេះអាចនឹងកើនឡើងជាងឆ្នាំមុន ជាពិសេសលើផលិតផលសំខាន់ៗដែលប្រើប្រាស់សម្រាប់ពិធីសែនព្រេន ខណៈអាជីវករលក់ដូរផ្លែឈើ និងផលិតផលម្ហូបអាហារជាច្រើនបានអះអាងស្រដៀងគ្នាពីកំណើនសកម្មភាពទិញដូរ។ … លោក ស្រី ចន្ធី អ្នកជំនាញផ្នែកសេដ្ឋកិច្ចឯករាជ្យបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃម្សិលមិញថា ការចំណាយកាន់តែច្រើនក្នុងចំណោមប្រជាជននៅទីក្រុងឆ្លុះបញ្ចាំងពីទំនុកចិត្តអ្នកប្រើប្រាស់កាន់តែល្អប្រសើរ និងស្ថានការណ៍សេដ្ឋកិច្ចកាន់តែល្អជាងមុន។ កំណើនលទ្ធភាពទិញទំនិញនេះក៏បានរួមចំណែកពីការទទួលប្រាក់ខែច្រើនជាងមុនក្នុងចំណោមប្រជាជនដែលមានចំណូលទាបដូចជា បុគ្គលិករោងចក្រកាត់ដេរ និងការធ្លាក់ចុះតម្លៃសាំងផងដែរ។ …
ហ៊ គឹមសាយ
http://bit.ly/1E4wQV2