ការ​ចំណាយ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​កើន​ឡើង

ការ​ចាយ​វាយ​របស់​ប្រជាជន​នៅ​ភ្នំពេញ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ២០១៥ នេះ​អាច​នឹង​កើន​ឡើង​ជាង​ឆ្នាំ​មុន ជា​ពិសេស​លើ​ផលិតផល​សំខាន់ៗ​ដែល​ប្រើ​ប្រាស់​សម្រាប់​ពិធី​សែន​ព្រេន ខណៈ​អាជីវករ​លក់​ដូរ​ផ្លែ​ឈើ និង​ផលិតផល​ម្ហូប​អាហារ​ជាច្រើន​បាន​អះអាង​ស្រដៀង​គ្នា​ពី​កំណើន​សកម្មភាព​ទិញ​ដូរ។ ... លោក ស្រី ចន្ធី អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ឯករាជ្យ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​ចំណាយ​កាន់​តែ​ច្រើន​ក្នុង​ចំណោម​ប្រជាជន​នៅ​ទីក្រុង​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ល្អ​ប្រសើរ និង​ស្ថានការណ៍​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ជាង​មុន។ កំណើន​លទ្ធភាព​ទិញ​ទំនិញ​នេះ​ក៏​បាន​រួម​ចំណែក​ពី​ការ​ទទួល​ប្រាក់​ខែ​ច្រើន​ជាង​មុន​ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ដូចជា បុគ្គលិក​រោងចក្រ​កាត់ដេរ និង​ការ​ធ្លាក់​ចុះ​តម្លៃ​សាំង​ផង​ដែរ។ ...

ហ៊ គឹមសាយ
http://bit.ly/1E4wQV2