ក្រសួង​ដំឡើង​អនុក្រឹត្យ​ទៅ​ព្រះរាជ​ក្រឹត្យ​​ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​អនុក្រឹត្យ​ស្តីពី​យន្តការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​ឲ្យ​ទៅ​ជា​ព្រះរាជ​ក្រឹត្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ប៉ុន្តែ​បន្ត​រក្សា​សមាសភាព​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ និង​​មន្ទីរ​ឃុំឃាំង​ក្នុង​យន្តការ​នេះ​ដដែល​ដែល​កត្តា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្លាប់​បាន​រិះគន់​នូវ​វិសមិតភាព​ការងារ​ដែល​ប៉ះពាល់​ដល់​តម្លាភាព។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី ២១ កញ្ញា ឆ្នាំ ២០១៥ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ជា​ប្រធាន​យន្តការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ និង​អំពើ​អមនុស្សធម៌​អំពើ​ធ្វើ​ទុក្ខ​បុកម្នេញឬ​ទណ្ឌកម្ម​តប​នឹង​លិខិត​លោក ម៉ក់ សម្បត្តិ សមាជិក និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។ …

តាំង វីដា
http://bit.ly/1JBuZWb