មេ​ដឹក​នាំ​សហ​ជីព​ដែល​ទាម​ទារ​ដំ​ឡើង​​​ប្រាក់​ឈ្នួល​នៅ​ពី​ក្រោយ​​​ការ​​​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​

នៅ​​​ក្នុង​​​ការតស៊ូ​​​​​​របស់​​​លោក​​​ដើម្បី​​​​​សិទ្ធិ​​​របស់​​​កម្មករ​​​នោះ លោក ស ម៉ូរ៉ា នៅ​​​តែ​​​រឹង​​​រូស​​​។ សមាជិក​​​របស់​​​លោក ស មូ៉រ៉ា មេ​​​ដឹក​​​នាំ​​​សហជីព​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​បិទ​​​ស្ថាន​​ីយ​​​ប្រេង​​​ឥន្ធនៈ​​​កាល់​​​តិច​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​​​ នៅ​​​តែ​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ម្សិល​​​មិញ បើ​​​ទោះ​​​ជា​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ច្បាស់ លាស់កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​បុគ្គលិក​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​តាម​​​ស្ថានីយ​​​របស់​​​ខ្លួន​​​វិញ​​​ក៏​​​ដោយ​​​។ លោក ស ម៉ូរ៉ា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​យល់​​​​​​ព្រម​​​ជា​​​គោល​​​ការណ៍​​​តែ​​​ប៉ុណ្ណោះ”។​ លោក​​​បាន​​​​​​ពន្យ​​​ល់់​​​ប្រាប់ថា លោក​​​ចង់​​​ឲ្យ​​​មាន​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​លាយ​​​លក្ខ​​​ណ​​​៍​​​អក្សរ​​​មុន​​​ពេល​​​សមាជិក​​​របស់​​​លោក​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​។​​​​​​”​​​យើង​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​អ្វី​​​ឡើយ”។ បុគ្គលិក​​​ក្រុម​​​ហ៊ុន​​​កាល​​​់​​​តិច​​​ប្រហែល​​​៣០០នាក់​​​ដែល​​​គាំទ្រ​​​ដោយ​​​សហ​​​ព័ន្ធ​​​សហជីព​​​កម្មករ​​​ចំណី​​​​​អាហារ​​​និង​​​សេវាកម្ម​​​កម្ពុជា​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ សប្តាហ៍​​​មុន​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ពី​​​១១០​​​ដុល្លារ​​​ដល់​​​១៦០​​​ដុល្លារ​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក្រុម​​​​​​ហ៊ុន​​​កាល់​​​តិច​​​បាន​​ផ្តល់​ប្រាក់​​​ឧបត្ថម្ភ​​​ចំនួន​​​២០​​​ដុល្លារ​​​ដល់​​​បុគ្គលិក​​​ដើម្បី​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ ខណៈ​ដែល​ក្រុម​​​ហ៊ុន​​​ធ្វើ​​​ការ​​​សិក្សា​​​​​​ពី​​​ប្រាក់​​​ឈ្នួល​​​នេះ​​​រយៈ​​​ពេល​​​ពីរ​​​ខែ​សិន​​​។ …

ម៉ិច ដារា
http://www.cambodiadailykhmer.com/news/14544/