មេដឹកនាំសហជីពដែលទាមទារដំឡើងប្រាក់ឈ្នួលនៅពីក្រោយការបិទស្ថានីយប្រេងឥន្ធនៈ
នៅក្នុងការតស៊ូរបស់លោកដើម្បីសិទ្ធិរបស់កម្មករនោះ លោក ស ម៉ូរ៉ា នៅតែរឹងរូស។ សមាជិករបស់លោក ស មូ៉រ៉ា មេដឹកនាំសហជីពដែលនៅពីក្រោយការបិទស្ថានីយប្រេងឥន្ធនៈកាល់តិចទូទាំងរាជធានីភ្នំពេញនេះ នៅតែបន្តធ្វើកូដកម្មកាលពីម្សិលមិញ បើទោះជាមានកិច្ចព្រមព្រៀងច្បាស់ លាស់កាលពីថ្ងៃសុក្រឲ្យបុគ្គលិកត្រឡប់ទៅធ្វើការតាមស្ថានីយរបស់ខ្លួនវិញក៏ដោយ។ លោក ស ម៉ូរ៉ា បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងយល់ព្រមជាគោលការណ៍តែប៉ុណ្ណោះ”។ លោកបានពន្យល់់ប្រាប់ថា លោកចង់ឲ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរមុនពេលសមាជិករបស់លោកត្រឡប់ទៅធ្វើការវិញ។”យើងមិនបានទទួលព័ត៌មានអ្វីឡើយ”។ បុគ្គលិកក្រុមហ៊ុនកាល់តិចប្រហែល៣០០នាក់ដែលគាំទ្រដោយសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាបានធ្វើកូដកម្មចាប់តាំងពីថ្ងៃច័ន្ទ សប្តាហ៍មុនទាមទារដំឡើងប្រាក់ឈ្នួលពី១១០ដុល្លារដល់១៦០ដុល្លារ។ កាលពីថ្ងៃសុក្រ ក្រុមហ៊ុនកាល់តិចបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន២០ដុល្លារដល់បុគ្គលិកដើម្បីឲ្យត្រឡប់ទៅធ្វើការវិញ ខណៈដែលក្រុមហ៊ុនធ្វើការសិក្សាពីប្រាក់ឈ្នួលនេះរយៈពេលពីរខែសិន។ …