​ផ្លូវថ្នល់​ក្នុង​ខេត្ត​ចំនួន​ ១១​ ខូចខាត​ដោយសារ​ទឹកជំនន់​

លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ផ្លូវ​ចំនួន​ ៤៦​ ក្នុង​ខេត្ត​ចំនួន​ ១១​ បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ ហើយ​ក្រសួង​នឹង​ធ្វើការ​ជួសជុល​បន្ទាប់​ពី​ទឹក​ស្រក​។​ លោក​បន្ត​ថា​ ផ្លូវ​សរុប​ ៦០​ គីឡូម៉ែត្រ​រួម​ទាំង​ផ្លូវជាតិ​ត្រូវ​បាន​រាប់​បញ្ចូល​ ហើយ​ក្រសួង​បាន​ត្រៀម​ថវិកា​ដើម្បី​ជួសជុល​រាល់​ការ​ខូចខាត​ទាំងអស់​។​ លោក​ ចាន់​ថុ​ល​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តកំពត​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​នៅ​ទីនោះ​ បាន​កត់សម្គាល់​ឃើញ​ថា​ ផ្លូវ​ទាំង​ ៤៦​ ស្ថិត​នៅ​ខេត្ត​មណ្ឌល​គី​រី​ រតនគីរី​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ កំពង់ឆ្នាំង​ ត្បូងឃ្មុំ​ កំពង់ស្ពឺ​ កំពត​ កែប​ និង​កោះកុង​។​ …​

មុំ គន្ធា
https://www.khmertimeskh.com/50641781/roads-in-11-provinces-damaged-by-floods/