ចម្ការកៅស៊ូដែលរងការចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់បានផ្អាកប្រតិបត្តិការ
ក្រុមហ៊ុនវៀតណាមនៅពីក្រោយចម្ការកៅស៊ូនៅកម្ពុជាមួយចំនួនដែលត្រូវបានចោទប្រកាន់ថា បានចាប់យកដី និងកាប់ឈើខុសច្បាប់នោះបានធ្វើតាមសំណើរបស់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជួយផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ដើម្បីឲ្យផ្អាកការរានដីព្រៃបណ្តោះអាសន្ននៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ខ្លួន។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី២៨ខែមេសា និងទទួលបានកាលពីម្សិលមិញ ក្រុមហ៊ុន HoangAnhGiaLai (HAGL)លើកឡើងថា ខ្លួននឹងផ្អាក ”ការទាមទារសិទ្ធិកាន់កាប់” ឬការរានដីនិងសកម្មភាពនៅក្រុមហ៊ុនចម្ការកៅស៊ូបីក្នុងចំណោមក្រុមហ៊ុនចម្ការកៅស៊ូទាំងប្រាំពីររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី៣០ខែវិច្ឆិកា។ …
Zsombor Peter និង អូន ភាព
http://www.cambodiadailykhmer.com/news/14184/