អាជ្ញាធរស្វែងរកសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូដែលបាញ់ប្រហារអ្នកភូមិ
កងរាជអាវុធហត្ថនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពួកគេកំពុងស្វែងរកសន្តិសុខម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនកៅស៊ូក្នុងស្រុក ដែលត្រូវបានចោទថា បានធ្វើឲ្យអ្នកភូមិ៣នាក់់រងរបួសកាលពីថ្ងៃសៅរ៍ ពេលដែលជននេះបានបាញ់ភ្ជុចដីធ្វើឲ្យខ្ទាតថ្មរងរបួសអ្នកភូមិទាំងនោះ ជាហេតុនាំឲ្យមានការចោទសួរអំពីការប្រើសន្តិសុខប្រដាប់អាវុធដោយក្រុមហ៊ុននេះ។
លោក ព្រំ សាវេន មេបញ្ជាការកងរាជអាវុធហត្ថស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា អ្នកភូមិមួយក្រុមបានវង្វេងក្នុងចម្ការមួយរបស់ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ ពេលនោះស្រាប់តែសន្តិសុខម្នាក់ដែលល្បាតចម្ការ បានបាញ់សំដៅពួកគាត់ ហើយគ្រាប់កាំភ្លើងដែលខ្ទាតពីដីត្រូវឈ្មោះ តឹក ងៀម អាយុ២៨ឆ្នាំ។ …