លោក លន់ ភុន ប្តឹង​លោក ឃ្លាំង ហួត និង​ភរិយា ពី​បទ​ឆបោក​ប្រាក់​ជាង $៧៣ម៉ឺន

លោក ឃ្លាំង ហួត អភិបាល ខណ្ឌ​ឫស្សីកែវ និង​ភរិយា​អ្នក​ស្រី អ៊ួង សុផល្លា អាយុ ៤១​ឆ្នាំ មាន​លំនៅ​ក្នុង សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​លោក លន់ ភុន អតីត​តំណាង​រាស្ត្រ ខេត្ត​បាត់ដំបង និង​ជា​អតីត​រដ្ឋ​លេខាធិការ​ក្រសួង អភិវឌ្ឍន៍​ជនបទ ប្តឹង​ចោទ​ពី​បទ​ឆបោក​ប្រាក់​ជាង ៧៣ ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី ឆ្នាំ​២០០៦ និង ២០០៧ ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ ប៉ុន្តែ​លោក​ហៅ​បណ្តឹង​ចោទ​នេះ​ថា ជា​រឿង​គំនុំ​ហើយ​លោក​នឹង​កំដរ​តាម​ផ្លូវ​ច្បាប់។ យោង​ដីកា​កោះ​របស់ លោក ហៀង សុភក្ត្រ ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្អែក​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខៈ ០៦០ ចុះ​ថ្ងៃ ទី១ ខែ​មេសា ឆ្នាំ​២០១៤។ នៅ​ក្នុង​រឿង​ក្តី​នេះ​លោក ឃ្លាំង ហួត ត្រូវ​លោក លន់ ភុន ប្តឹង​ចោទ​ពី​បទ «សម​គំនិត​ក្នុង​អំពើ​ឆបោក​ប្រាក់» រីឯ​ភរិយា​លោក អ្នក​ស្រី អ៊ួង សុផល្លា ត្រូវ​ប្តឹង​ពី​បទ «ឆបោក​ប្រាក់»។ ហេតុ​នេះ​តំណាង​អយ្យការ​បាន​កោះ​ហៅ​អ្នក​ទាំង​ពីរ​ឲ្យ​មក​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី នៅ​ម៉ោង ២:៣០ នាទី​រសៀល​ថ្ងៃ ទី៧ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ។ ...

ប៊ុត រស្មីគង្គា
http://postkhmer.com/national/2011-01-03-04-07-05/114216-2014-05-13-02-31-01