ទោះ​មាន​ការ​បំពាន​ខ្លះ​ក៏​កូរ៉េ​ជា​ជម្រើស​ល្អ​សម្រាប់​ពលករ​ខ្មែរ

អាច​ជា​ជម្រើស​ដ៏​កក់​ក្តៅ​និង​មិន​សូវ​កេង​ប្រវ័ញ្ច​សម្រាប់​ពលករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ខណៈ​មាន​ការ​រិះគន់​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អំពី​ការ​រំលោភ​បំពាន​ជាច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម។ កម្មករ​បរទេស​ចំនួន ២ ម៉ឺន​នាក់​ក្នុង​វិស័យ​ឧស្សាហ​កម្ម កសិកម្ម​នៅ​កូរ៉េ​ខាង​ត្បូង បាន​ជួប​នឹង​ការ​បំភិត​បំភ័យ ហិង្សា ធ្វើ​ការ​លើស​ម៉ោង​និង​ដោយ​បង្ខំ និង​គ្មាន​ថ្ងៃ​សម្រាក។ នេះ​បើ​តាម​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ។ … ជា​ទូទៅ​គេ​បាន​ដឹង​ថា ការ​លើក​លែង​ជា​គំរូ​មួយ ខណៈ​តំបន់​ដែល​ល្បី​ខាង​ច្បាប់​ការងារ​មិន​ល្អ ប្រព័ន្ធ​អនុញ្ញាត​ការងារ​របស់​កូរ៉េ​ខាង​ត្បូង គេច​ពី​ក្រុមហ៊ុន​រើស​ពលករ​ឯកជន​ទៅ​ផ្តល់​កូតា​គាំទ្រ​ដោយ​រដ្ឋាភិបាល។ … តាម​ក្រសួង​ការងារ​កម្ពុជា កម្មករ​ខ្មែរ​ប្រមាណ ៨ ៨០០ នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​កូរ៉េ​ខាង​ត្បូង កាល​ពី ឆ្នាំ​២០១៣។ ប៉ុន្តែ​ខណៈ​ដែល​មើល​ទៅ​ល្អ​តែ​លើ​ក្រដាស «ផែនការ​នេះ បាន​រួម​ចំណែក​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ដោយ​ការ​រឹត​បន្តឹង​សមត្ថភាព​ជុំវិញ​ការ​ផ្លាស់​ប្តូរ​ការងារ និង​មាន​ការ​រំលោភ​បំពាន​ពី​ថៅកែ។ …

Laignee Barron
http://bit.ly/128oDQD