ប្រធានរដ្ឋសភា​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រជុំ​ APPF ​នៅ​ថ្ងៃ​ ១១ ​មករា

ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ ហេង ​សំរិន ​នៅ​រសៀល​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខនេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ នៃ​វេទិកា​សភា​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APPF នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​ អូស្ត្រាលី​។ ​នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ​។ លោក ប៉េងឡុង បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ របស់ APPF ​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ៣ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៥ ខែ​ មករា ឆ្នាំ​ ២០២០ ខាងមុខនេះ​។ …

ឃុត សុភចរិយា
https://bit.ly/2tJvSS3